លោក ឈាង វុន បង្ហាញដល់សិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល ពីបដិវត្តពណ៌ និងវិនាសកម្មនៃសង្រ្គាម

FN ៖ ដោយមានការអញ្ជើញពីនាយកសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ លោក ឈាង វុន សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានធ្វើបទបង្ហាញពីបដិវត្តពណ៌ និងវិនាសកម្មនៃសង្រ្គាម ដល់សិស្សដែល ជាមន្រ្តីក្រមការកំពុង សិក្សានៅសាលា ភូមិន្ទរដ្ឋបាល។ ក្នុងបទបង្ហាញពេញមួយព្រឹកនោះ លោក ឈាង វុន បានលើកឡើងថា ជាទូទៅទម្រង់បដិវត្តពណ៌មាន ១២ដំណាក់កាល។ បដិវត្តពណ៌ បានបង្កើតឡើងដោយប្រទេសមហាអំណាច ប្រឆំាងទៅលើរដ្ឋាភិបាលប្រទេសណាមួយ ដែលមិនស្តាប់បញ្ជារបស់ខ្លួន។ លោកបានបន្តថាក្រុមបដិវត្តពណ៌នេះ បានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលផ្លូវការ ជនតំាងខ្លួនជាអ្នកវិភាគឯករាជ្យ យុវជន និស្សិត បង្កើតវោហាសព្ទ វាយប្រហាររដ្ឋាភិបាល ក្រោមលេសថា រដ្ឋាភិបាលនោះផ្តាច់ការ រំលោភសិទ្ធិមនុស្ស ឬគ្មានលទ្ធិប្រជាធិបតេយ្យ ជាដើម។ ជាមួយគ្នានេះ ពួកគេក៏បង្កើតជាចលនាបាតុកម្មទាមទារតាមដងផ្លូវ ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីឲ្យពលរដ្ឋ អ្នកនយោបាយបរទេស ដែលមិនយល់សភាពការណ៍ ជាក់ស្តែងនៅក្នុងប្រទេសនោះយល់ច្រលំ ហើយគិតថា នោះជាបញ្ហាពិតប្រាកដ។ លោក … Continue reading លោក ឈាង វុន បង្ហាញដល់សិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល ពីបដិវត្តពណ៌ និងវិនាសកម្មនៃសង្រ្គាម